ដើមសម័យអង្គរ

  • សេចក្ដីផ្ដើម    
     
កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណា និគមប្រទេសជ្វា យ៉ាងតិចណាល់ក៏ជាង១០ឆ្នាំដែរ។  ចំពោះការរស់នៅការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ  យើងពុំមានឯកសារអ្វីជាសំអាងសម្រាប់សិក្សាឡើយ តែយើងអាចដឹងបានថាថ្ងៃក្រោយមានក្សត្រខ្មែរមួយ អង្គព្រះនាម ជ័យវរ្ម័ន (ជ័យវរ្ម័នទី២) បានរៀបចំការ តស៊ូប្រមូលអ្នក ស្នេហាជាតិ កងទ័ពចេញមកប្រយុទ្ធ  រើបំរះរំដោះ កម្ពុជាពីអាណានិគមជ្វា។ ព្រះបាទ ជ័យវរ្ម័ន ជាព្រះមហាក្សត្រខ្មែរមួយដ៏ចំណានខ្លាំងពូ កែ ក្នុងប្រវត្ដិ សាស្រ្ដខ្មែរ ដែលបានកសាងសម័យ មហានគរ ហើយ ដែលបានជំរុញធ្វើអោយកម្ពុជា មានអានុភាពរៀងរហូតមក ។

សម័យអង្គរ

  • សេចក្ដីផ្ដើម
      អាណាចក្រខ្មែរ រឺ សម័យអង្គរគឺអាណាចក្រមួយនៅក្នុងចំណោមក្រុមពួកអាណាចក្រដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ អាណាចក្រនេះដែលបានលូតលាស់ចេញពីអំពីអតីតនគរចេនឡារឺនគរកម្ពុជា នៅអង្កាល់នោះបានគ្រប់គ្រងលើនិង រឺបានធ្វើឲ្យ ផ្នែកខ្លះនៃឡាវ ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេស៊ីសម័យទំនើបនេះក្លាយជាសាមន្តរដ្ឋរបស់ខ្លួន។ កេរ្តិ៍ដំណែល ដ៏ អស្ចារ្យបំផុតរបស់អាណាចក្រនេះគឺអង្គរ រមណីយដ្ឋាននៃទីក្រុងរាជធានីកំឡុងពេលនៃចំណុចកំពូលនៃអាណាចក្រនេះ។ អង្គរ ជាភស្តុតាងសំរាប់ទ្រសម្បត្តិនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ដូចគ្នា

សម័យនគរចេនឡា

  • សេចក្ដីផ្ដើម
    ចេនឡា គឺជាឈ្មោះអាណាចក្រមួយដែលកើតឡើង ក្រោយពី អាណាចក្រភ្នំបានដួលរលំ។ ក្រោយមកចេនឡា ក៏ត្រូវបានបែង ចែកជាពីរ គឺចេនឡាខាងជើងជាចេនឡាដីគោក និងចេនឡាខាងត្បូងជាចេនឡាទឹកលិច។
      ចេនឡា(រឺ Zhēnlà 真蠟)(វ៉េដ-ហ្កាយល៍: Chēn-là)គឺការដាក់ឈ្មោះ ជាភាសាចិន ចំពោះកម្ពុជាបន្ទាប់ការធ្លាក់ចុះនៃហ៊្វូណន (扶南) ដែលគេស្គាល់ថាចឹង ឡាបជា ភាសាវៀតណាម(ដែលមាននៅក្នុងការបញ្ចេញសំលេងចិន-វៀតណាម)។ឈ្មោះ នេះនៅតែឃើញប្រើ